Find out Your New English Vocabularies Here
ប្រជាពលរដ្ឋគុយបា សម្ដែងការគោរពចំពោះលោក ហ្វីដែលកាលស្ដ្រូ ទាំងរលីងរលោងទឹកភ្នែក Tearful Cubans Pay Homage to Fidel Castro ប្រជាជនគុយបារាប់ម៉ឺននាក់ បានលើកគ្នាកកកុញ ចូលទីលានបដិវត្តន៍ ក្នុងទីក្រុង Havana ដើម្បីសម្ដែងការគោរព ទាំងរលីងរលោងទឹកភ្នែកចំពោះអតីតប្រធានាធិបតី លោក ហ្វីដែលកាស្រ្ដូ ពីថ្ងចន្ទខណៈ ប្អូនប្រុសលោក រ៉ាអ៊ូល កាស្រ្តូ បានដឹកនាំពិធីឯកជនមួយនៅចំពោះមុខ អដ្ឋិធាតុរបស់និមិត្តរូបកុម្មុយនីស្ដរូបនេះ។ ពិធីលា លោក កាស្រ្តូ រយៈពេលមួយសប្តាហ៍ បានចាប់ផ្ដើមដោយអ្នកកាន់ទុក្ខតម្រង់ជួរដ៏វែងដើរបន្តគ្នាហូរហែរ កាត់រូបភាពស-ខ្មៅ របស់ "មេបញ្ជាការ" ម្នាក់ជាជនបដិវត្តវ័យក្មេង ពុកចង្កាពណ៌ខ្មៅ ដែលកំពុងស្ពាយកាំភ្លើងវែង។ ក្រោយមកទូរទស្សន៍គុយបា បានបង្ហាញ ប្អូនប្រុសនិងជាអ្នកស្នងតំណែងរបស់លោក ហ្វីដែល គឺលោក រ៉ាអ៊ូល កាស្រ្តូ កំពុងដឹកនាំពិធីឯកជនមួយនៅមុខ កោដិឈើខ្មៅ នៅឯក្រសួងកម្លាំងប្រដាប់អាវុធ។ នេះជាលើកទីមួយ ហើយដែលអធ្និធាតុរបស់គាត់ ត្រូវបានបង្ហាញ ចាប់ពីការស្លាប់របស់គាត់កាលពីថ្ងៃសុក្រ ក្នុងជន្មាយុ ៩០ឆ្នាំ។ លោកកាស្រ្តូ ដែលបដិវត្តន៍ឆ្នាំ ១៩៥៩ របស់លោក បានផ្ដួលរំលំរបបផ្ដាច់ការមួយជាមួយនឹង ក...








