Learning English Programs (LEPs)
Saudi Arabia Severed diplomatic ties with Iran
Saudi Arabia severed diplomatic ties with Iran on Sunday after angry protesters ransacked and set fire to the Saudi embassy in Tehran over the killing of a Shiite Muslim cleric Nimr Al-Nimr. Ban's spokesman Stephane Dujarrie said United Nations secretary-General Ban Ki-moon spoke by phone with Saudi and Iranian foreign ministers to urge the them to avoid and measures that could aggravate the situation between the two countries and in the region as a whole.
Dujarric said the breakdown of relations between Riyadh and Teheran could have more serious consequences for the region. Iran and Saudi Arabia play a crucial role in a diplomatic push to end nearly five years of war in Syria and bring about a political settlement for Yemen.
Vocabulary
- To break off/ sever/ cut diplomatic ties with.....: កាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ....
- Angry protester : អ្នកតវ៉ាដែលមានកំហឹង
- To ransack : រុករើ (ឧ. រុករើផ្ទះ)
- To set fire to sth/ set sth on fire/ set sth ablaze : ដុតអ្វីមួយ
- Shiite Muslim cleric : បុព្វជិត អីស្លាមនិកាយស៊ីអ៊ីត
- To speak by phone with s.b : និយាយទូរស័ព្ចជាមួយនណាម្នាក់
- To urge s.b to do sth : ជំរុញ/ ទាមទារ (ស្នើសុំយ៉ាងទទូច) ឲ្យនណាម្នាក់ធ្វើអ្វីមួយ
- To aggravate/ exacerbate the situation : ធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ
- The region as a whole : តំបន់ទាំងមូល
Translation
អារ៉ាប៊ីសាអ៊ូឌីត កាត់ផ្ដាច់ទំនាក់ទំនង់ការទូតជាមួយ អ៊ីរ៉ង់
អារ៉ាប៊ីសាអ៊ូឌីត បានកាត់ផ្ដាច់ទំនាក់ទំនង់ការទូតជាមួយ អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ក្រោយពួកអ្នកតវ៉ា ដែលមានកំហឹងបានរុករើ និងដុតស្ថានទូត អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងទីក្រុងតេអេរ៉ង់ ជុំវិញការសម្លាប់បុព្វជិត អ៊ីស្លាមនិកាយស៊ីអ៊ីត លោក Nimr al-Nimr ។ អ្នកនាំពាក្យរបស់លោក បាន (Ban Ki-moon) លោក Stephane Dujarric បាននិយាយថាអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន បាននិយាយតាមទូរស័ព្ចជាមួយរដ្ធមន្ដ្រីការបរទេស អារ៉ាប៊ី សាអ៊ូឌីត និងអ៊ីរ៉ង់ ដើម្បីជំរុញឲ្យពួកគេចៀសវាងវិធានការណាដែលអាចធ្វើឲ្យស្ថានការណ៍នេះកាន់តែធ្ងន់ធ្ងរថែមទៀត រវាងប្រទេសទាំងពីរ និងនៅក្នុងតំបន់ទាំងមូល។
លោក Dujarric បាននិយាយថា ការបរាជ័យ ក្នុងទំនាក់ទំនង់រវាងទីក្រុង រីយ៉ាដ និងទីក្រុង តេអេរ៉ង់ អាចមានផលវិបាកធ្ងន់ធ្ងរកាន់តែច្រើន សំរាប់តំបន់នេះ។ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត មានតួនាទីដ៏សំខាន់នៅក្នុងការជំរុញផ្លូវការទូត ដើម្បីបញ្ចប់សង្គ្រាមជិតប្រាំឆ្នាំនៅស៊ីរី និងនាំមកនូវ ដំណោះស្រាយនយោបាយមួយសំរាប់ យេម៉ែន។


Comments
Post a Comment