សេចក្ដីណែនាំអនុវត្តគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី នាសម័យរដ្ធកម្ពុជា (០៣ មិថុនា ១៩៨៩)
ក្រុមប្រឹក្សារដ្ធមន្ដ្រី រដ្ធកម្ពុជា
លេខ០៣សណន ឯករាជ្យ សន្ដិភាព សេរីភាព សុភមង្គល
ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩
ចំពោះដីសម្រាប់បង្កបង្កើនផលដើម្បីទ្រទ្រង់បេឡារបស់រដ្ធអំណាច និងអង្គការមហាជន ឃុំ ភូមិ ត្រូវរក្សាទុកជាដីបម្រុងរបស់មូលដ្ធាន តាមការកំណត់ដូចខាងក្រោម៖
ចំពោះដីដែលបានគាស់រានរួចហើយ និងដីបម្រុងរានថ្មីត្រូវតែមានសេចក្ដីកំណត់ពីក្រសួងកសិកម្មជាមុន មុននឹងសម្រេចចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ទោះជាភោគៈឬសម្បទានក្ដី ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដីក្នុងដែនរុក្ខា និងនេសាទ។
ចំពោះជនភៀសខ្លួនកម្ពុជា ជនរួមជាតិកម្ពុជានៅបរទេសដែលបានវិលត្រលប់មកមាតុភូមិវិញ និងជនទាំងឡាយដែលបានបោះបង់ចោលជួរខ្មាំង វិលត្រលប់មកជាមួយប្រជាជន និងបដិវត្តវិញ នឹងត្រូវបែងចែកដីសង់លំនៅឋាន ដីស្រែចម្ការសល់ទំនេរ ឬដីសម្រាប់រានថ្មីសមស្របតាមលទ្ធភាពនៃមូលដ្ធាននីមួយៗ។
ផ្ដល់ជូនជាសម្បទានចំពោះដីដែលមានទំហំលើសពី៥ហិកតា ឡើងទៅ។ សម្បទានគឺជាសិទ្ធិកាន់កាប់ជាដំណាក់កាលដែលរដ្ធបើកឲ្យលើផ្ទៃដីធំ សម្រាប់ដាំដំណាំសំខាន់ៗបម្រើឲ្យសេដ្ធកិច្ចជាតិ។ ដីសម្បទានត្រូវបានកំណត់រយៈពេលប្រើប្រាស់ច្បាស់លាស់ យោងទៅតាមអាយុកាលនៃ ដំណាំនីមួយៗ។ ផុតអាណត្តិអាយុកាលដំណាំទី១ អាចផ្ដល់ជូនសិទ្ធិជាលើកទី២ និងបន្ដបន្ទាប់។ ការផ្ដល់ដីជាសម្បទានត្រូវយោលទៅតាមលទ្ធភាពរបស់មូលដ្ធាន និងលទ្ធភាពរបស់គ្រួសារនីមួយៗ។ រដ្ធមន្ដ្រីក្រសួងកសិកម្ម ជាអ្នកចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីសម្បទាន។ គ្រួសារប្រជាជននីមួយៗ មានសិទ្ធិកាន់កាប់ប្រើប្រាស់ដីទាំងបីប្រភេទខាងលើ ហើយក្នុងដំណាក់កាលបច្ចុប្បន្នដែលមិនទាន់មានច្បាប់ភូមិបាល រដ្ធចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីជាជំនួសសិន។
ប្រកាសបើកថ្ងៃទទួលពាក្យស្នើសុំកាន់កាប់ដីទូទាំងប្រទេស ចាប់ពីថ្ងៃចេញសេចក្ដីណែនាំ អនុវត្តនេះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨៩។ ផុតកំណត់នេះ រដ្ធចាត់ទុកថាជាដីទំនេរគ្មានម្ចាស់កាន់កាប់។
-ក្រសួងកសិកម្ម ត្រូវបោះពុម្ពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី សៀវភៅចុះបញ្ជីអចលនវត្ថុ សៀវភៅទទួលពាក្រស្នើសុំបង្កាន់ដៃ និងឯកសារផ្សេងៗលក់ចែកជូនខេត្ត-ក្រុងឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលា។ ទន្ទឹមនឹងនេះត្រូវសហការឲ្យបានជិតស្និទ្ធតាមបណ្ដាខេត្ត-ក្រុង ព្រមទាំងធ្វើផែនការណែនាំលំអិត អំពីបែបបទសំណុំលិខិតស្នើរបៀបរបបតម្កល់ឯកសារ និងការចុះបញ្ជីក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុ ឬក៏ចាត់កម្មាភិបាលជំនាញចុះជួយផ្ទាល់។
-ក្រសួងផែនការ ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈសម្រួលគ្រប់បែបយ៉ាង ដើម្បីដំណើរការអនុវត្តសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពល្អតទៅ។
-គណៈកម្មាធិការប្រជាជនខេត្តត្រូវចាត់តាំងគណៈកម្មការមូលដ្ធានដែលមាន៖
ទន្ទឹមនឹងនេះ ខេត្តត្រូវធ្វើការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី និងសេចក្ដីណែនាំអនុវត្តនេះឲ្យបានទូលំទូលាយក្នុងជួរកម្មាភិបាល និងប្រជាជនដើម្បីឲ្យជ្រួតជ្រាប ងាយស្រួលក្នុងកិច្ចដំណើរការអនុវត្ត។ ក្នុងករណីជួបការលំបាកស្មុគស្មាញអំពីការអនុវត្តនេះ ត្រូវរាយការណ៍មកក្រសួងកសិកម្មដើម្បីមានវិធានការកែលំអ និងដោះស្រាយ។
លេខ០៣សណន ឯករាជ្យ សន្ដិភាព សេរីភាព សុភមង្គល
ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩
សេចក្ដីណែនាំអនុវត្តគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី
អនុលោមតាមសេចក្ដីសម្រេចចិត្តរបស់សន្និបាតកម្មាភិបាលទូទាំងប្រទេសលើលទីពីរ នាខែមេសា ឆ្នាំ១៩៨៩ ស្ដីអំពីគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ក្រុមប្រឹក្សារដ្ធមន្ដ្រីធ្វើការណែនាំដូចតទៅ៖
- ដីធ្លីនៃរដ្ធកម្ពុជា ជាសម្បត្តិរបស់រដ្ធ
- ពលរដ្ធកម្ពុជាមានសិទ្ធិពេញទីក្នុងការកាន់កាប់ប្រើប្រាស់ដីធ្លី និងមានសិទ្ធិតំណមត៍កលើដីធ្លីដែលរដ្ធប្រគល់ឲ្យសម្រាប់រស់នៅ និងធ្វើអាជីវកម្ម។
- គ្នានជនណាមួយអាចទាមទារសិទ្ធិលើកម្មសិទ្ធចាស់មុនឆ្នាំ១៩៧៩ លើដីធ្លី។
- រដ្ធមិនលើរើ និងបែងចែកជាថ្មីលើដីដែលបានកាន់កាប់រួចហើយចាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់ថ្ងៃចេញសេចក្ដីណែនាំអនុវត្តនេះរហូតដល់មានច្បាប់ភូមិបាល។
I. អំពីការកំណត់ បែងចែក និងរូបភាពនៃការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី
ក. ដីសម្រាប់សង់លំនៅឋាន
នឹងប្រគល់ជូនជាកម្មសិទ្ធិចំពោះដីសម្រាប់សង់លំនៅឋាន ដែលត្រូវសម្រេចចេញដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត-ក្រុង។
ចំពោះដីបែងចែកថ្មី ដីប្រភេទនេះត្រូវកំណត់មិនឲ្យលើសពី២.០០០ម ការេ សម្រាប់មួយគ្រួសារ។ ប៉ុន្ដែក្នុងករណីបើគ្រួសារប្រជាជនណាមួយដែលពីមុនមានដីសម្រាប់សង់លំនៅឋានលើសពី២.០០០ម ការេ នោះចំណែកដែលលើសត្រូវចាត់ចូលជាដីភោគៈវិញ។ ក្នុងការបែងចែក មូលដ្ធាននីមួយៗ ត្រូវរៀបចំឲ្យមានប្លង់ទូទៅជាបណ្ដោះអាសន្នមួយ ដែលក្នុងនោះមានឡូត៍នីមួយៗ ផ្លូវ និងដីត្រៀមបម្រុងរបស់មូលដ្ធានសម្រាប់ពង្រីកទៅអនាគត។
-ផ្ដល់ជូនជាភោគៈ លើផ្ទៃដីស្រែ ឬចម្ការ។ ដីភោគៈគឺជាដីដែលរដ្ធប្រគល់សិទ្ធិផ្ដាច់មុខជូនដល់គ្រួសារកសិករកាន់កាប់ប្រើប្រាស់ក្នុងពេលធ្វើផលិតកម្ម-អាជីវកម្ម និងបន្ដមត៍ក។ ដីភោគៈខុសគ្នានឹងដីកម្មសិទ្ធិត្រង់៖ខ. ដីស្រែចម្ការសម្រាប់ផលិតកម្មអាជីវកម្ម
- ដីភោគៈអាចថេរភាពក្នុងដំណាក់កាលដែលកំពុងប្រើប្រាស់ ពេលឈប់ប្រើប្រាស់គឺលែងជាភោគៈ។
- ដីកម្មសិទ្ធិថេរភាពគ្មានកំណត់ពេល ទោះបីមិនប្រើប្រាស់ ឬមិនធ្វើអាជីវកម្មក៏ដោយក៏នៅជាកម្មសិទ្ធិដដែល លើកលែងតែច្បាប់ពិសេស។
ចំពោះដីសម្រាប់បង្កបង្កើនផលដើម្បីទ្រទ្រង់បេឡារបស់រដ្ធអំណាច និងអង្គការមហាជន ឃុំ ភូមិ ត្រូវរក្សាទុកជាដីបម្រុងរបស់មូលដ្ធាន តាមការកំណត់ដូចខាងក្រោម៖
- ឃុំនីមួយៗអាចរក្សាទុកដីស្រែចម្ការមួយចំនួនមិនលើសពី៦ហិកតា នៅកន្លែងណាដែលមានដីទូលាយ ហើយមានមនុស្សតិច។ នៅកន្លែងណាដែលមានផ្ទៃដីតិច ហើយមានមនុស្សច្រើននោះ អាចរក្សាទុកដីស្រែចម្ការចំនួន៣ហិកតា។
- ភូមិនីមួយៗអាចរក្សាទុកដីស្រែចម្ការប្រមាណពី១ហិកតា ទៅ២ហិកតានៅកន្លែងណាដែលមានដីទូលាយហើយមានមនុស្សតិច។ នៅកន្លែងណាដែលមានផ្ទៃដីតិច ហើយមានមនុស្សច្រើននោះអាចរក្សាទុកដីចំនួន១ហិកតា។
ចំពោះដីដែលបានគាស់រានរួចហើយ និងដីបម្រុងរានថ្មីត្រូវតែមានសេចក្ដីកំណត់ពីក្រសួងកសិកម្មជាមុន មុននឹងសម្រេចចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ទោះជាភោគៈឬសម្បទានក្ដី ដើម្បីចៀសវាងកុំឲ្យប៉ះពាល់ដីក្នុងដែនរុក្ខា និងនេសាទ។
ចំពោះជនភៀសខ្លួនកម្ពុជា ជនរួមជាតិកម្ពុជានៅបរទេសដែលបានវិលត្រលប់មកមាតុភូមិវិញ និងជនទាំងឡាយដែលបានបោះបង់ចោលជួរខ្មាំង វិលត្រលប់មកជាមួយប្រជាជន និងបដិវត្តវិញ នឹងត្រូវបែងចែកដីសង់លំនៅឋាន ដីស្រែចម្ការសល់ទំនេរ ឬដីសម្រាប់រានថ្មីសមស្របតាមលទ្ធភាពនៃមូលដ្ធាននីមួយៗ។
ផ្ដល់ជូនជាសម្បទានចំពោះដីដែលមានទំហំលើសពី៥ហិកតា ឡើងទៅ។ សម្បទានគឺជាសិទ្ធិកាន់កាប់ជាដំណាក់កាលដែលរដ្ធបើកឲ្យលើផ្ទៃដីធំ សម្រាប់ដាំដំណាំសំខាន់ៗបម្រើឲ្យសេដ្ធកិច្ចជាតិ។ ដីសម្បទានត្រូវបានកំណត់រយៈពេលប្រើប្រាស់ច្បាស់លាស់ យោងទៅតាមអាយុកាលនៃ ដំណាំនីមួយៗ។ ផុតអាណត្តិអាយុកាលដំណាំទី១ អាចផ្ដល់ជូនសិទ្ធិជាលើកទី២ និងបន្ដបន្ទាប់។ ការផ្ដល់ដីជាសម្បទានត្រូវយោលទៅតាមលទ្ធភាពរបស់មូលដ្ធាន និងលទ្ធភាពរបស់គ្រួសារនីមួយៗ។ រដ្ធមន្ដ្រីក្រសួងកសិកម្ម ជាអ្នកចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ដីសម្បទាន។ គ្រួសារប្រជាជននីមួយៗ មានសិទ្ធិកាន់កាប់ប្រើប្រាស់ដីទាំងបីប្រភេទខាងលើ ហើយក្នុងដំណាក់កាលបច្ចុប្បន្នដែលមិនទាន់មានច្បាប់ភូមិបាល រដ្ធចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីជាជំនួសសិន។
មេក្រុមគ្រួសារដែលបានកាន់កាប់ដី ត្រូវប្រញាប់ធ្វើពាក្យស្នើសុំកាន់កាប់មកគណៈកម្មាធិការប្រជាជនស្រុក តាមរយៈឃុំ ភូមិដែលកំពុងរស់នៅ តាមគំរូបែបបទដែលក្រសួងកសិកម្មបានបោះពុម្ពចែកជូន។II. អំពីកម្មវិធីការងារ
ប្រកាសបើកថ្ងៃទទួលពាក្យស្នើសុំកាន់កាប់ដីទូទាំងប្រទេស ចាប់ពីថ្ងៃចេញសេចក្ដីណែនាំ អនុវត្តនេះដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៨៩។ ផុតកំណត់នេះ រដ្ធចាត់ទុកថាជាដីទំនេរគ្មានម្ចាស់កាន់កាប់។
-ក្រសួងកសិកម្មត្រូវរួសរាន់បង្កើតនាយកដ្ធានសុរិយោដី និងភូមិបាលដើម្បីដឹកនាំ គ្រប់គ្រងនិងប្រើប្រាស់ដីធ្លីទូទាំងប្រទេស។ ចំពោះមុខគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់មិនត្រូវជ្រើសរើសក្របខ័ណ្ឌថ្មី ឬបង្កើតផ្នែកសុរិយោដីតាមមូលដ្ធានទេ គប្បីប្រើប្រាស់ក្របខ័ណ្ឌរបស់ផ្នែកក្សេត្រសាស្ដ្រការិយាល័យកសិកម្មស្រុក និងកសិកម្មឃុំ ក្នុងការចុះធ្វើអង្កេតវាស់វែងជាក់ស្ដែង និងចុះបញ្ជិកាផ្សេងៗអំពីការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី។III. អំពីការចាត់តាំងអនុវត្ត
-ក្រសួងកសិកម្ម ត្រូវបោះពុម្ពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី សៀវភៅចុះបញ្ជីអចលនវត្ថុ សៀវភៅទទួលពាក្រស្នើសុំបង្កាន់ដៃ និងឯកសារផ្សេងៗលក់ចែកជូនខេត្ត-ក្រុងឲ្យបានគ្រប់គ្រាន់ទាន់ពេលវេលា។ ទន្ទឹមនឹងនេះត្រូវសហការឲ្យបានជិតស្និទ្ធតាមបណ្ដាខេត្ត-ក្រុង ព្រមទាំងធ្វើផែនការណែនាំលំអិត អំពីបែបបទសំណុំលិខិតស្នើរបៀបរបបតម្កល់ឯកសារ និងការចុះបញ្ជីក្នុងសៀវភៅចុះបញ្ជីអចលនវត្ថុ ឬក៏ចាត់កម្មាភិបាលជំនាញចុះជួយផ្ទាល់។
-ក្រសួងផែនការ ក្រសួងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈសម្រួលគ្រប់បែបយ៉ាង ដើម្បីដំណើរការអនុវត្តសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពល្អតទៅ។
-គណៈកម្មាធិការប្រជាជនខេត្តត្រូវចាត់តាំងគណៈកម្មការមូលដ្ធានដែលមាន៖
- គណៈកម្មការកណ្ដាល "ថ្នាក់ស្រុក"
-ប្រធានគណៈកម្មាធិការប្រជាជនស្រុក ប្រធាន
-ប្រធានការិយាល័យកសិកម្មស្រុក អនុប្រធាន
-ប្រធានគណៈកម្មាធិការប្រជាជនគ្រប់ឃុំ សមាជិកគណៈកម្មការនេះមានភារកិច្ចពិនិត្យទទួលពាក្យស្នើសុំកាន់កាប់ដី ប្រមូលផ្ដុំការងារគ្រប់ឃុំ ជំរុញ និងតាមដានការចុះវាស់វែងជាក់ស្ដែង និងធ្វើមូលវិចារណ៍សម្រេចលើពាក្យស្នើ។
- អនុគណៈកម្មការអង្កេតវាស់វែងចុះអនុវត្តផ្ទាល់តាមឃុំនីមួយៗ
-ប្រធានកសិកម្មឃុំ ប្រធាន
-ប្រធានភូមិគ្រប់ភូមិ អនុប្រធានអនុគណៈកម្មការនេះមានភារកិច្ចចុះធ្វើអង្កេតវាស់វែងជាក់ស្ដែង និងលើកសំណើជូនគណៈកម្មការកណ្ដាលពិនិត្យ និងសម្រេច បន្ទាប់ពីបិទសម័យទទួលពាក្យស្នើ។
ទន្ទឹមនឹងនេះ ខេត្តត្រូវធ្វើការផ្សព្វផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី និងសេចក្ដីណែនាំអនុវត្តនេះឲ្យបានទូលំទូលាយក្នុងជួរកម្មាភិបាល និងប្រជាជនដើម្បីឲ្យជ្រួតជ្រាប ងាយស្រួលក្នុងកិច្ចដំណើរការអនុវត្ត។ ក្នុងករណីជួបការលំបាកស្មុគស្មាញអំពីការអនុវត្តនេះ ត្រូវរាយការណ៍មកក្រសួងកសិកម្មដើម្បីមានវិធានការកែលំអ និងដោះស្រាយ។
មូលដ្ធាននីមួយៗត្រូវយកចិត្តទុកដាក់ថែរក្សាព្រំចាស់របស់ដីវត្តអារាម ទីស្មសាន សាលារៀន មន្ទីពេទ្យ ស្ថានីយពិសោធន៍ កសិដ្ធាន រោងចក្រ សហគ្រាស ប្រព័ន្ធសំណង់ធារាសាស្រ្ដ និងបណ្ដាសំណង់ផ្សេងៗទៀតដែលមានពីមុនមក។ ករណីចាំបាច់ក្នុងផលិតកម្ម អាជីវកម្មដីទាំងនោះ អាចផ្ដល់ជូនប្រជាជនខ្ចីដោយមានកិច្ចសន្យាច្បាស់លាស់ សម្រេចដោយប្រធានកណៈកម្មាធិការប្រជាជនស្រុក។ កិច្ចសន្យាត្រូវមានបញ្ចាក់អំពីរយៈពេលខ្ចី "មិនឲ្យលើសពីបីឆ្នាំ" និងសន្យាមិនទាមទារអ្វីពេលផុតអាណត្តិខ្ចី ហើយដែលរដ្ធត្រូវការ។ ពេលផុតអាណត្តិ ហើយដែលរដ្ធមិនទាន់ត្រូវការទេនោះ សាមីអ្នកខ្ចីអាចស្នើខ្ចីបន្ដ ដោយមានកិច្ចសន្យាខ្ចីថ្មីទៀត។
IV. អំពីកាតព្វកិច្ចរបស់អ្នកកាន់កាប់ប្រើប្រាស់ដីធ្លី
សាមីអ្នកកាន់កាប់ប្រើប្រាស់ដីធ្លីគ្រប់រូបភាព ត្រូវអនុវត្តឲ្យបានដាច់ខាតកាតព្វកិច្ចដែលមានចែងក្នុងសេចក្ដីសម្រេចចិត្តស្ដីពីគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី។ រដ្ធនឹងមានវិធានការដកហូតសិទ្ធិក្នុងករណីមិនអនុវត្តតាមរាល់កាតព្វកិច្ចខាងលើ។
អត្ថបទពិគ្រោះ
ដក់ស្រង់ទាំងស្រុងពីសៀវភៅ៖ កម្រងច្បាប់ និងលិខិតបទដ្ធានគតិយុត្តនានា ពាក់ព័ន្ធនឹងដីធ្លី និងនគរូបនីយកម្ម (ចងក្រងឡើងវិញដោយ ហាប់ ផល្លី) ទំព័រ ២៨-៣២។


Comments
Post a Comment