ស្ដីអំពីទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិ
ក្រុមហ៊ុនសហកម្មសិទ្ធិ គឺជាទម្រង់ក្រុមហ៊ុនមួយក្នុងចំណោមពីរនៅក្នុងប្រទេសកម្ពុជា។ ទម្រង់ក្រុមហ៊ុននេះ ត្រូវបានបែងចែកជាពីរគឺ ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត។ ទម្រង់និមួយៗ សុតសឹងតែមានអត្ថប្រយោជន៍រៀងៗខ្លួន។
តើទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនិងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតមានលក្ខណៈសំខាន់ៗអ្វីខ្លះ?
តើអ្នកចង់បានទម្រង់ក្រុមហ៊ុនមួយណាសម្រាប់ពាណិជ្ជកម្មរបស់អ្នក?
តើអ្នកចង់បានទម្រង់ក្រុមហ៊ុនមួយណាសម្រាប់ពាណិជ្ជកម្មរបស់អ្នក?
1. ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ គឺជាក្រុមហ៊ុនដែលកើតឡើងដោយកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើន ដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬ សកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួម ក្នុងគោលបំណងរកប្រាក់ចំណេញ។

គឺមានន័យថា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវតែមានសមាជិកយ៉ាងតិចពីររូប ធ្វើការចុះកិច្ចសន្យាដាក់ទុនជា ថវិកា ចំណេះដឹង ឬសកម្មភាព ដើម្បីរកប្រាក់ចំណេញ ដោយការធ្វើពាណិជ្ជកិច្ចទុនរួមដែលពួកគេបានដាក់។ ទ្រព្យសម្បត្តិ អាចជាអចលនវត្ថុ ឬចលនវត្ថុ។ អចលនវត្ថុ សំដៅទៅលើ ដី ផ្ទះ ឬទ្រព្យសម្បត្តិដែលមិនអាចបំលាសទីបាន និងចលនវត្ថុ គឺជាវត្ថុ ឬទ្រព្យសម្បត្តិដែលអាចបំលាសទីបាន ដូចជា រូបិយប័ណ្ណ ឡាន ឬម៉ូតូជាដើម។ ចំណេះដឹង គឺសំដៅដល់សមត្ថភាពផ្នែកខួរក្បាល ដែលអាចយកទៅប្រើប្រាសសម្រាប់ពាណិជ្ជកិច្ចបាន ដូចជាជំនាញផ្នែកជួសជុលគ្រឿងអេឡិចត្រូនិច កុំព្យូទ័រ ទូរសព្ច នាឡិកាជាដើម។ ចំពោះ សកម្មភាពវិញ គឺសំដៅដល់ ការបំពេញមុខងារដោយប្រើសកម្លាំង ឬចលនាណាមួយនៃរាងកាយដើម្បីប្រកបពាណិជ្ជកិច្ច ដូចជា លីសែង ដឹកជញ្ជូន ឬសកម្មភាពផ្សេងៗដែលភាគច្រើនគឺការប្រើប្រាស់កម្លាំង។

គឺមានន័យថា ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវតែមានសមាជិកយ៉ាងតិចពីររូប ធ្វើការចុះកិច្ចសន្យាដាក់ទុនជា ថវិកា ចំណេះដឹង ឬសកម្មភាព ដើម្បីរកប្រាក់ចំណេញ ដោយការធ្វើពាណិជ្ជកិច្ចទុនរួមដែលពួកគេបានដាក់។ ទ្រព្យសម្បត្តិ អាចជាអចលនវត្ថុ ឬចលនវត្ថុ។ អចលនវត្ថុ សំដៅទៅលើ ដី ផ្ទះ ឬទ្រព្យសម្បត្តិដែលមិនអាចបំលាសទីបាន និងចលនវត្ថុ គឺជាវត្ថុ ឬទ្រព្យសម្បត្តិដែលអាចបំលាសទីបាន ដូចជា រូបិយប័ណ្ណ ឡាន ឬម៉ូតូជាដើម។ ចំណេះដឹង គឺសំដៅដល់សមត្ថភាពផ្នែកខួរក្បាល ដែលអាចយកទៅប្រើប្រាសសម្រាប់ពាណិជ្ជកិច្ចបាន ដូចជាជំនាញផ្នែកជួសជុលគ្រឿងអេឡិចត្រូនិច កុំព្យូទ័រ ទូរសព្ច នាឡិកាជាដើម។ ចំពោះ សកម្មភាពវិញ គឺសំដៅដល់ ការបំពេញមុខងារដោយប្រើសកម្លាំង ឬចលនាណាមួយនៃរាងកាយដើម្បីប្រកបពាណិជ្ជកិច្ច ដូចជា លីសែង ដឹកជញ្ជូន ឬសកម្មភាពផ្សេងៗដែលភាគច្រើនគឺការប្រើប្រាស់កម្លាំង។
មាត្រា ៨៖
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ គឺជាកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើនដែលដាក់រួមគ្នានូវទ្រព្យសម្បត្តិ ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកិច្ចរួម ក្នុងគោលបំណងរកប្រាក់ចំណេញ។
ប្រសិនបើសហកម្មសិទ្ធករទូទៅ យល់ព្រមដាក់ភាគទុនហើយ សហកម្មសិទ្ធិករទូទៅនោះត្រូវជាប់កាតព្វកិច្ចរហូតដរាបណាបុគ្គលនោះនៅតែជាសហកម្មសិទ្ធិករទូទៅ។ ពេលចុះកិច្ចសន្យាជាលាយលក្ខណ៍អក្សរ សៀវភៅបញ្ជី និងកំណត់ហេតុរបស់ក្រុមហ៊ុន ត្រូវបញ្ជាក់ឲ្យបានច្បាស់នូវប្រភេទទុនរបស់សហកម្មសិទ្ធិករទូទៅនោះ។
មាត្រា ២០៖
នៅពេលសហកម្មសិទ្ធិករទូទៅបានទទួលយល់ព្រមដាក់ភាគទុនជាចំណេះដឹងជាសេវា ឬ ជាសកម្មភាព សហកម្មសិទ្ធិករទូទៅនោះត្រូវជាប់កាតព្វកិច្ចរហូត ដរាបណាបុគ្គលនោះនៅតែជាសហកម្មសិទ្ធិករទូទៅ។
នៅពេលសហកម្មសិទ្ធិករទូទៅបានទទួលយល់ព្រមដាក់ភាគទុនជាចំណេះដឹងជាសេវា ឬ ជាសកម្មភាព សហកម្មសិទ្ធិករទូទៅនោះត្រូវជាប់កាតព្វកិច្ចរហូត ដរាបណាបុគ្គលនោះនៅតែជាសហកម្មសិទ្ធិករទូទៅ។
កិច្ចសន្យាជាលាយលក្ខណ៍អក្សរ សៀវភៅបញ្ជី និងកំណត់ហេតុរបស់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវបញ្ជាក់ឲ្យបានច្បាស់លាស់ប្រសិនបើភាគទុនរបស់សហកម្មសិទ្ធិករទូទៅជាចំណេះដឹង ជាសេវា ឬជាសកម្មភាព។ ហើយការបែងចែកប្រាក់ចំណេញគឺ ត្រូវគិតទៅតាមទំហំនៃតម្លៃនោះ ទោះជាចំណេះដឹង ជាសេវា ឬជាសកម្មភាពក្ដី។ ដូចគ្នានេះដែលការបែងចែកប្រាក់ចំណេញត្រូវបានកំណត់យ៉ាងច្បាស់ផងដែរនៅក្នុងកិច្ចសន្យាជាលាយលក្ខណ៍អក្សរនោះ ប្រកាការឈ្លោះទាស់គ្នាបន្ទាប់ ឬខណៈពេលធ្វើពាណិជ្ជកិច្ច។
ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ ត្រូវទទួលខុសត្រូវយ៉ាងពេញទំហឹង ចំពោះបំណុលជាមួយតតិយជនទោះបីក្នុងស្ថានភាពបែបណាក៏
ដោយ។ បើក្រុមហ៊ុនគ្នានប្រាក់ដើម្បីដោះបំណុលទេ តតិយជនអាចប្ដឹងឲ្យសហកម្មសិទ្ធិករទូទៅទទួលខុសត្រូវបាន។ ដូច្នេះ ទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនេះ មិនត្រូវបានពាណិជ្ជករ យក់មកប្រើប្រាសសម្រាប់ពាណិជ្ជកិច្ចរបស់ខ្លួនឡើយ។
ដោយ។ បើក្រុមហ៊ុនគ្នានប្រាក់ដើម្បីដោះបំណុលទេ តតិយជនអាចប្ដឹងឲ្យសហកម្មសិទ្ធិករទូទៅទទួលខុសត្រូវបាន។ ដូច្នេះ ទម្រង់ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅនេះ មិនត្រូវបានពាណិជ្ជករ យក់មកប្រើប្រាសសម្រាប់ពាណិជ្ជកិច្ចរបស់ខ្លួនឡើយ។
2. ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
យោងតាម មាត្រា ៦៤ នៃច្បាប់ស្ដីពី សហគ្រាសពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត គឺអាចបង្កើតឡើយដោយកិច្ចសន្យារវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ជាមួយសហមក្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់។ រចនាសម្ព័នរបស់ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតគឺត្រូវមានបុគ្គលម្នាក់ដែលជា សហកម្មសិទ្ធិករទូទៅ គ្រប់គ្រងនិងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់។ សហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់នោះ គឺជាអ្នកដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ។
មាត្រា ៦៤៖
ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតគឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ ឬច្រើននាក់ ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឲគ្រប់គ្រង និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុន ជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់ ឬច្រើននាក់ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ។
ការដាក់ភាគទុនរបស់ សហកម្មសិទ្ធិករមានកម្រិត និងសហកម្មសិទ្ធិករទូទៅគឺមានលក្ខណៈខុសគ្នា។ យោងតាមមាត្រា៧០ នៃច្បាប់ស្ដីពី សហគ្រាសពាណិជ្ជកម្ម ចែងថាសហកម្មសិទ្ធិករមានកម្រិត អាចបង់ភាគទុន ជាទឹកប្រាក់ ឬជាទ្រព្យសម្បត្តិតែប៉ុណ្ណោះ ពោលគឺមិនអាចដាក់ភាគទុនរបស់ខ្លួនជា ចំណេះដឹង ឬសេវាអ្វីឡើយ។ ចំពោះសហកម្មសិទ្ធិករទូទៅវិញ អាចបង់ភាគទុនរបស់ខ្លួនជា ទឹកប្រាក់ ជាវត្ថុ ឬជាសេវា។
មាត្រា ៧០ ៖
ការបង់ភាគទុនរបស់សហកម្មសិទ្ធិករមានកម្រិតអាចជាទឹកប្រាក់ ឬជាទ្រព្យសម្បត្តិតែប៉ុណ្ណោះ។ សហកម្មសិទ្ធិករមានកម្រិត អាចបន្ថែមភាគទុន បាននៅគ្រប់ពេលវេលា។
ការបង់ភាគទុនរបស់សហកម្មសិទ្ធិករទូទៅ អាចជាសាច់ប្រាក់ ជាវត្ថុជាសេវាពីមុនដែលកំពុងបន្តនាពេលបច្ចុប្បន្ន ឬជាការសន្យាថានឹងផ្ដល់សេវានាពេលអនាគត។
ចំពោះការទទួលខុសត្រូវវិញក៏មានលក្ខណៈខុសគ្នាផងដែរ សម្រាប់សហកម្មសិទ្ធិករមានកម្រិតទទួលខុសត្រូវត្រឹមតែចំនួនទឹកប្រាក់ ឬតម្លៃនៃទ្រព្យសម្បត្តិដែលខ្លួនបានដាក់តែប៉ុណ្ណោះ។ ប្រសិនបើមានការខាត់បង់ធ្ងន់ធ្ងរ ឬក្ស័យធន សហកម្មសិទ្ធិករមានកម្រិតមិនទទួលខុសត្រូវចំពោះតតិយជននោះទេ។ ពោលគឺតតិយជន មិនអាចប្ដឹងតវា ឲសហកម្មសិទ្ធិករមានកម្រិតទទួលខុសត្រូវចំពោះបំណុលផ្សេងៗចំពោះខ្លួនបានឡើយ។
មាត្រា ៧២៖
សហកម្មសិទ្ធិករមានកម្រិតទទួលខុសត្រូវទៅលើតែចំនួនទឹប្រាក់ ឬតម្លៃនៃទ្រព្យសម្បត្តិដែលខ្លួនបានព្រមព្រៀងដាក់ជាភាគទុនប៉ុណ្ណោះ។
ចំពោះសហកម្មសិទ្ធិករទូទៅវិញ ត្រូវទទួលខុសត្រូវរួមគ្នា ទាំងស្រុងចំពោះក្រុមហ៊ុន។ ពោលគឺរាលបំណុល ទាំងឡាយរបស់ក្រុមហ៊ុន ត្រូវធ្លាក់លើសហកម្មសិទ្ធិករទូទៅស្រុង។ សហកម្មសិទ្ធិករទូទៅមានទំនួលខុសត្រូវខ្ពស់ជាង សហកម្មសិទ្ធិករមានកម្រិត ដូចនេះការសម្រេចចិត្ត ឬកិច្ចការចចារខាងពាណិជ្ជកម្ម ឬគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនជាភារកិច្ចរបស់សហកម្មសិទ្ធិករទូទៅ។
មាត្រា ៧៥៖
សហកម្មសិទ្ធករទូទៅទាំងឡាយ ត្រូវទទួលខុសត្រូវរួមគ្នា និងដាច់ដោយឡែកពីគ្នានូវបំណុលទាំងឡាយរបស់ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតចំពោះតតិយជន។
មាត្រា ៧៩៖
សហកម្មសិទ្ធិករមានកម្រិតមិនអាចចូលរួមនៅក្នុងការគ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតបានទេ។
សហកម្មសិទ្ធិករមានកម្រិតអាចធ្វើការពិនិត្យរបាយការណ៍ និងការរីកចំរើនរបស់ក្រុមហ៊ុន និងអាចផ្ដល់ជាគំនិតក្នុងការគ្រប់គ្រងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតនោះបានគ្រប់ដំណាក់កាល។
សហកម្មសិទ្ធិករមានកម្រិតមិនអនុញ្ញាតឲ្យចរចាក្នុងកិច្ចការពាណិជ្ជកម្មណាមួយក្នុងនាមនៃក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត មិនអនុញ្ញាតឲ្យ ធ្វើជាភ្នាក់ងារក្រុមហ៊ុនសហកម្មសិទ្ធិនោះ ឬមិនអនុញ្ញាតឲ្យ ប្រើឈ្មោះរបស់ខ្លួនក្នុងសកម្មភាពពាណិជ្ជកម្មណាមួយរបស់ក្រុមហ៊ុននោះឡើយ។
សហកម្មសិទ្ធិករមានកម្រិតដែលប្រព្រឹត្តអំពើទាំងនេះ ត្រូវទទួលខុសត្រូវរាល់កាតព្វកិច្ចរបស់ក្រុមហ៊ុនដែលកើតឡើងដោយសារការប្រព្រឹត្តទាំងនោះ។
សហកម្មសិទ្ធិករមានកម្រិត អាចអនុញ្ញាតឲទទួលខុសត្រូវដូចសហកម្មសិទ្ធិករទូទៅដែរចំពោះកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនសកម្មសិទ្ធិ ប្រសិនបើសកម្មភាពទាំងឡាយដែលបានរៀបរាប់រួចហើយ ឬសារៈសំខាន់នៃសកម្មភាពទាំងនោះស្របតាមដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ហើយមានភស្ដុតាងបញ្ជាក់ថា សហកម្មសិទ្ធិករមានកម្រិតធ្វើសកម្មភាពក្នុងនាមសហកម្មសិទ្ធិករទូទៅពិតប្រាកដមែន។
តួនាទីសហកម្មសិទ្ធិករទូទៅនៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត គឺមានសារះសំខាន់ណាស។ បើគ្នានសហកម្មសិទ្ធិករទូទៅទេ ក្រុមហ៊ុនមិនអាចដំណើរការបានឡើយ។ ប្រសិនសហកម្មសិទ្ធិករទូទៅ មិនអាចបំពេញការងារពាណិជ្ជកម្មក្នុងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតតទៅមុខបានទៀតទេសហកម្មសិទ្ធិករមានកម្រិត អាចបំពេញកិច្ចការរដ្ធបាលដែលជាតម្រូវការក្នុងដំណើរការគ្រប់គ្រងក្រុមហ៊ុន តែបើក្នុងរយៈពេល ១២០ ថ្ងៃយ៉ាងយូ គ្មានសហកម្មសិទ្ធិករទូទៅ ជំនួសទេ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតនោះនឹងត្រូវបានរំលាយ។
មាត្រា ៨០៖
នៅពេលសហកម្មសិទ្ធិករទូទៅមិនអាចបំពេញការងារពាណិជ្ជកម្មតទៅមុខទៀតបានទេ សហកម្មសិទ្ធិករមានកម្រិតអាចបំពេញកិច្ចការរដ្ធបាលប្រចាំថ្ងៃដែលជាតម្រូវការក្នុងដំណើរការគ្រប់គ្រងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតនោះ។
Comments
Post a Comment