នាមប័ណ្ណរបស់ប្រទេសចិន ហួសពីអ្វីដែលអ្នកបានដឹង...........

នាមប័ណ្ណរបស់ប្រទេសចិន
1. អវកាសចរណ៍របស់ប្រទេសចិន៖
  1. តាមរយៈកិច្ចខិតខំប្រឹងប្រែងពីអ្នកសិក្សាស្រាវជ្រាវាច្រើនជំនាន់ អស់ពេលរាប់សិបឆ្នាំនោះ ប្រទេសចិនបានបង្កើតម៉ាកល្បីផ្នែកអវកាសចរណ៍មួនចំនួនធំ រួមមានកាំជ្រួច យានអវកាស និងផ្កាយរណបជាដើម។ ប្រទេសចិនមិនគ្រាន់តែបានសម្រេចសុបិននៃការបង្ហោះយានអវកាសផ្ទុកមនុស្សប៉ុណ្ណោះទេ ហើយបានបង្ហោះដោយជោគជ័យនូវយានអវកាសចិន និងបរទេសជានច្រើនទៅកាន់លំហរ អវកាសទៀតផង។ 
  2. រថភ្លើងល្បឿនលឿនរបស់ប្រទេសចិន៖
    ប្រទេសចិនជាប្រទេសដែលមានទ្រង់ទ្រាយធំជាងគេ មានបច្ចេកទេសគ្រប់គ្រាន់បំផុត និងមានផ្លូវដែកវែងជាងគេ ក្នុងការសាងសង់ និងដំណើរការ រថភ្លើងល្បឿនលឿនលើពិភពលោក។ រថភ្លើងល្បឿនលឿន ដែលអាចធ្វើដំណើរ ក្នុងល្បឿន​៣៥០ គ.ម/ម៉ោងនោះ បានផ្ដល់ភាពងាយស្រួលដល់ប្រជាជនក្នុងការធ្វើដំណើរទៅមក។ ក្នុងភាសាចិនមានពាក្យមួយម៉ាត់ថា បើយើងស្ដាប់ភ្លេងតែម្នាក់​ឯងដូច្នេះ ទៅស្ដាប់ភ្លេងរួមគ្នាជាមួយគេល្អជាជាង។ ដូច្នេះ រថភ្លើង ល្បឿនលឿនចិន ដែលល្អជាងគេនោះ គួរតែយកទៅចែករំលែកគ្នាជាមួយពិភពលោកទាំងមូល។
  3. ពាណិជ្ជកម្មអេឡិចត្រូនិចរបស់ប្រទេសចិន៖
    ក្នុងនាមជាប្រទេសឈានមុខក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិច​ ប្រទេសចិនបាន ផ្ដល់ដល់អតិថិជនលើពិភពលោក នូវវេទិការពាណិជ្ជកម្មអេឡិចត្រូនិច ដែលមានលក្ខណៈពិពិធកម្ម ហើយបានជួយលើកកម្ពស់ជាបន្ដបន្ទាប់នូវគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន នៅបណ្ដាប្រទេសនានា និងបង្កើតជាភូមិភពផែនដី តាមបណ្ដាញអីុនធើណេត។​ ការីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិចចិនបានជំរុញការអភិវឌ្ឍន៍នៃទីផ្សារឌីជីថល់របស់ប្រទេស ចិនដែលជាទីផ្សារឌីជីថល់លូតលាស់ជាងគេលើពិភពលោក។ 
  4. ពេទ្យចិនសែ៖
    ពេទ្យចិនសែជាប្រព័ន្ធវេជ្ជសាស្រ្ដពិសេស ដែលប្រកបទោដោយលក្ខណៈវិទ្យាសាស្រ្ដតាមរយៈលារអនុវត្តជាក់ស្ដែង និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រប់ប្រភេទអស់ពេលយ៉ាងយូរអង្វែងរបស់ជនជាតិចិន។ ពេទ្យចិនសែបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការថែរក្សាសុខភាពរបស់មនុស្ស។ វាជាបេតិកភ័ណ្ឌវប្បធម៍ដ៏មានតម្លៃលើពិភពលោក ជាពិសេសការថែរក្សាសុខភាពតាមវិធីសាស្រ្ដពេទ្យចិនសែ ក៏បានក្លាយទៅ ជានិន្នាការពេញនិយមថ្មីមួយលើពិភពលោកបច្ចុប្បន្ន។ 
  5. ខ្លាឃុំផាន់ដា៖
    ខ្លាឃ្មុំផាន់ដាជាសត្វពិសេសម្យ៉ាងរបស់ប្រទេសចិន។ វាជាសត្វគួរឲ្យស្រឡាញ់ ដែលមានចារិតស្មោះត្រង់មើលទៅ ហើយបានត្រូវគេសន្មតថា រតនវត្ថុរដ្ធរបស់ប្រទេសចិន។ ខ្លាឃុំផាន់ដាជាសត្វតំណាងសម្រាប់ផ្សព្វផ្សាយអំពីចំណងមិត្តភាពរវាងប្រទេសចិន និងបណ្ដាប្រទេសនានា ហើយបានទទួលការស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាជននៃបណ្ដាប្រទេសនានាលើពិភពលោក។ 
  6. ក្បាច់គុនចិន៖
    ក្បាច់គុនចិនផ្ដោតសំខាន់លើការច្របាច់បញ្ចូលគ្នានូវភាពរឹងបឹុង និងភាពទន់ភ្លន់ ហើយត្រូវហាត់ទាំងផ្ទៃក្នុង និងផ្ទៃក្រៅ។ ក្បាច់គុនចិនមិនត្រឹមតែមានក្បាច់និងកាយវិការដ៏អស្ចារ្យនិងទាក់ទាញនោះទេ​ ហើយក៏បង្កប់ដោយអត្ថន័យផ្ទៃក្នុងដ៏ជ្រាលជ្រៅដែរ។ វាជាបេតិកភ័ណ្ឌវប្បធម៌ដ៏មានតម្លៃ ដែលបង្កើតដោយជនជាតិចិនក្នុងរយៈពេលដ៏យូរអង្វែងកន្លលទៅ។ ក្បាច់គុនសាវលីន ថៃជី​ យ៉ុងឈុន និងក្បាច់គុនចិនមួយចំនួនទៀតមានឥទ្ធិពលខ្លាំង និងបានត្រូវគេផ្សព្វផ្សាយយ៉ាងទូលំទូលាយលើពិភពលោក។ 
  7. មហាកំពែង៖
    មហាកំពែងក៏ហៅថាមហាកំពែងមឺុនយោជន៍ ដែលជាវិស្វកម្មការពារជាតិនៅសម័យបុរាណ ដែលមានរយៈពេលធ្វើវែងជាងគេ និងមានទ្រង់ទ្រាយធំបំផុតលើពិភពលោក។ មហាកំពែងជានិមិត្តរូបនៃស្មារតី និងកម្លាំងរបស់ជនជាតិចិន។ នៅប្រទេសចិនគេចូលចិត្តនិយាយថា អ្នកណាដែលមិនបានទៅដល់មហាកំពែង ក៏មិនអាចថាជាវីរបុរសនោះទេ ដូច្នេះ មហាកំពែងបានក្លាយជាកន្លែងទេសចរណ៍ចាំបាច់ទៅលេងម្ដងក្នុងប្រទេសចិនសម្រាប់អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ។ 
  8. ម្ហូបឆ្ងាញ់របស់ប្រទេសចិន៖
    វប្បធម៍អំពីម្ហូបឆ្ងាញ់របស់ប្រទេសចិនមានលក្ខណៈពិសេសគួរជាទីកត់សម្គាល់ហើយមានប្រវត្តិសាស្រ្ដដ៏យូរលង់និងបានត្រូវគេសន្មតថា បុប្ភារីកស្គុះស្គាយ មួយទងក្នុងរតនគារវប្បធម៍ជនជាតិចិន។ ម្ហូបចិនល្បីឈ្មោះទាំង ៨ ប្រភេទ និងអាហារពិសេសតាមតំបន់ផ្សេងៗរបស់ប្រទេសចិន បាននិងកំពុងទាក់ទាញទេសចរអន្ដជាតិកាន់តែច្រើនឡើងៗ។
  9. ក្រណាតសូត្រ៖
    ក្រណាត់សូត្រមានប្រភពពីប្រទេសចិន និងជានិមិត្តរូបនៃវប្បធម៍បុរាណរបស់ប្រទេសចិន។ ជាងពីពាន់ឆ្នាំមុន ក្រណាត់សូត្របានធ្វើដំណើរឆ្លងកាត់ទ្វីបអាសីុនិងអឺរ៉ុបតាមរយៈផ្លូវសូត្របុរាណដ៏ល្បីល្បាញ ហើយបាននាំយកសម្លៀកបំពាក់ស្រស់ស្អាត គ្រឿងតុបតែងខ្លួនល្អប្រណីត ព្រមទាំងអរិយធម៍ចាស់បុរាណនិងត្រចះត្រចង់នៃបូព៌ាប្រទេសទៅដល់ប្រទេសផ្សេងៗ។​
  10. ល្ខោនប៉េកាំង៖
    ល្ខោនប៉េកាំងជាល្ខោនដែលមានឥទ្ធិពលខ្លាំងជាងគេក្នុងប្រទេសចិន ដែលមានរូបភាពសម្ដែងច្រើនប្រភេទដូចជា ច្រៀន អាន ធ្វើ និងវ៉ៃជាដើម ហើយបានត្រូវគេសន្មតថា ល្ខោនប្រណីតថ្នាក់ជាតិ របស់ប្រទេសចិន និងបានទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍ប្រពៃណីដ៏មានតម្លៃរបស់ប្រទេសចិន។
From China National Tourism Administration 

Comments

Popular Posts