Pakistan Hangs Four Men for Assisting in Suicide Bombings and Attacks: ប៉ាគីស្ថានព្យួរកបុរសបួននាក់ ពីបទជួយបំផ្ទុះគ្រាប់បែក និង វាយប្រហារអត្តឃាត

Pakistan Hangs Four Men for Assisting in Suicide Bombings and Attacks.
      Pakistan on Tuesday hanged four men who were sentence to death by military courts for assisting in suicide bombings and attacks on soldiers.Those executions were carried out at a prison in the northwest town of Kohat, and the bodies handed over to their relative, a prison official toll AFP. A senior security official confirmed the hangings and identified those executed as Noor Saeed, Murad, Khan and Israr uddin.

     “Those prisoners were given death sentence by military courts on charges of facilitating suicide attacks, causing damage to educational establishments, providing explosives to suicide attackers, providing vehicles to terrorists and murdering armed forces personnel,” said the official.
       
 ប៉ាគីស្ថានព្យួរកបុរសបួននាក់ ពីបទជួយបំផ្ទុះគ្រាប់បែក និង វាយប្រហារអត្តឃាត។
​​​ ពួកមន្រ្ដីបាននិយាយថាប៉ាគីស្ថានកាលពីថ្ងៃអង្គារបានព្យួរកបុរសបួននាក់ដែលត្រូវតុលាការយោធា កាត់ទោសប្រហារជីវិតពីបទជួយជ្រោមជ្រែងក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនិងការវាយប្រហារមកលើទាហាន។មន្រ្តីពន្ធនាគារម្នាក់បានប្រាប់ AFP ថាការប្រហារជីវិតទាំងនេះត្រូវបានធ្វើឡើងនៅពន្ធនាគារមួយក្នុងប្រជុំជនកូហាត (Kohat) ភាគពាយព្យហើយសាកសព ត្រូវបានប្រគល់ឲ្យទៅសាចញាតិរបស់ពួកគេ។ មន្រ្ដីសន្ដិសុខជាន់ខ្ពស់ម្នាក់បានអះអាងបញ្ចាក់ពីការព្យួរកទាំងនេះ ហើយបានប្រាប់អត្តសញ្ញាណ អ្នកដែលត្រូវគេសម្លាប់ថាមានឈ្មោះ Noor Saeed, Murad, Khan and Israr uddin
មន្រ្ដីនោះនិយាយថាអ្នកទោសទាំងនោះត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការយោធា ពីបទចោទប្រកាន់ជាច្រើនទាក់ទងនឹង ការជួយសម្រួលដល់ការវាប្រហារអត្តឃាត ការធ្វើឲ្យខូច​ខាតដល់​គ្រឹះស្ថានអប់រំជាច្រើន ការផ្ដល់គ្រឿងផ្ទុះឲ្យទៅអ្នកវាយប្រហារអត្ដឃាត ការផ្ដល់​យាន្ដ​ជំនិះ​ឲ្យទៅភេវរករ និង ការសម្លាប់បុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធ ។
  • To hang (v) ព្រូរក
  • suicide bombing (n) ការបំផ្ទុះគ្រាប់បែកអត្តឃាត
  • To sentence sb to​​ death:​ កាត់ទោសនណាម្នាក់ប្រហារជីវិត
  • To facilitate (v) សំរួល ឬ បង្កលខ្ខណះងាយស្រួលដល់
  • To cause damage to sth: បង្កការ ឬ ធ្វើឲ្យខូចខាតដល់អ្វីមួយ
  • educational establishment: គ្រឹះស្ថានអប់រំ
  • explosive (n) គ្រឿងផ្ទុះ
  • To provide sth to sb: ផ្ដល់អ្វីមួយឲ្យទៅនណាម្នាក់
  • Vehicle (n) យាន្តជំនិះ
  • Personnel (n) បុគ្គលិក



Comments